អភិធម្មបិដក ឥ្រន្ទិយពទ្ធកថា

ក្បាលទី 72 · ទំព័រ 472

ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខឬ ។ អើ ។ ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យ ទៅជាធម្មតា មានការសាបរលាបទៅជាធម្មតា មានការរលត់ទៅជាធម្មតា មានការប្រែប្រួលទៅជាធម្មតាដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង កើតឡើងដោយអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការសាបរលាបទៅជាធម្មតា មាន ការរលត់ទៅជាធម្មតា មានការប្រែប្រួលទៅជាធម្មតាដែរឬ ។ អើ ។ ប្រសិនបើ ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យ តាក់តែង កើតឡើងដោយអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មាន ការសូន្យទៅជាធម្មតា មានការសាបរលាបទៅជាធម្មតា មានការរលត់ទៅជា ធម្មតា មានការប្រែប្រួលទៅជាធម្មតាមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខទេ ។ ធម្មជាតដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិន ទៀង មានបច្ច័យតាក់តែង កើតឡើងដោយអាស្រ័យហេតុ ។ បេ ។ មានការ ប្រែប្រួលទៅជាធម្មតា នោះឯងមិនមែនជាទុក្ខទេឬ ។ អើ ។ ធម្មជាតដែល ជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង ។ បេ ។ មាន ការប្រែប្រួលទៅជាធម្មតា នោះឯងមិនមែនជាទុក្ខទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ជារបស់មិនទៀង មានបច្ច័យតាក់តែង ។ បេ ។ មានការប្រែប្រួលទៅជាធម្មតា នោះឯងជាទុក្ខឬ ។