អដ្ឋកថាឥ្រន្ទិយពទ្ធកថា

ក្បាលទី 72 · ទំព័រ 475

ឥឡូវនេះ នឹងពណ៌នាអំពីធម្មជាតដែលជាប់ទាក់ទង ដោយ ឥន្ទ្រិយទើបជាទុក្ខដូចតទៅក្នុង រឿងនោះ ទុក្ខមាន ២ យ៉ាង គឺឥន្ទ្រិយពទ្ធទុក្ខ គឺទុក្ខដែលទាក់ទង ដោយឥន្ទ្រិយ និងអន្រិន្ទិយពទ្ធទុក្ខ គឺទុក្ខដែលមិនទាក់ទងដោយឥន្ទ្រិយ ។ ឥន្ទ្រិយពទ្ធ ឈ្មោះថា ជាទុក្ខ ព្រោះភាពជាវត្ថុនៃទុក្ខ អន្រិន្ទិយពទ្ធ ឈ្មោះថា ជាទុក្ខ ព្រោះភាពដែលព្រះមានព្រះភាគទ្រង់សង្គ្រោះទុក្ខ ក្នុងពាក្យថា របស់ណាមិនទៀង របស់នោះ ឈ្មោះថា ជាទុក្ខ ព្រោះអត្ថថា ត្រូវការកើត និងការរលត់បៀតបៀន ដូច្នេះ ។ ជនទាំងឡាយណា មិនកាន់យកការចែក នេះ មានលទ្ធិ ដូចលទ្ធិរបស់និកាយហេតុវាទទាំងឡាយថា ការនៅប្រព្រឹត្ត ព្រហ្មចរិយៈក្នុងសំណាក់នៃព្រះមានព្រះភាគ ដើម្បីកំណត់ដឹងទុក្ខឯណា ទុក្ខនោះ ក៏ជាឥន្ទ្រិយពទ្ធទុក្ខបុណ្ណោះ មិនមែនទុក្ខដទៃក្រៅអំពីនេះឡើយ ដូច្នេះ ពាក្យ សួររបស់សកវាទីថា ឥន្ទ្រិយពទ្ធញ្ញេវ ដើម្បីសម្តែងនូវភាពដែលវត្ថុដែលមិន ទាក់ទងដោយឥន្ទ្រិយ សូម្បីក្រៅអំពីនេះ ក៏ជាទុក្ខ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោល ពាក្យថា ឥន្ទ្រិយពទ្ធញ្ញេវ អនិច្ចំ ដូច្នេះជាដើម ដើម្បីចោទសួរបរវាទីនោះថា ព្រោះព្រះមានព្រះភាគត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ ព្រោះ ហេតុនោះ វត្ថុដែលទាក់ទងដោយឥន្ទ្រិយបុណ្ណោះ គប្បីជាសភាវៈមិនទៀងឬ ដូច្នេះ ។ បទថា ននុ អន្រិន្ទិយពទ្ធំ អនិច្ចំ អធិប្បាយថា វត្ថុដែលមិនទាក់ទង ដោយឥន្ទ្រិយ ដូចជាផែនដី ភ្នំ ដុំថ្មជាដើម ក៏មិនទៀង មិនមែនឬ ។