អភិធម្មបិដក ឋបេត្វា អរិយមគ្គន្តិកថា

ក្បាលទី 72 · ទំព័រ 478

សង្ខារទាំងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខឬ ។ អើ ។ ចុះទុក្ខសមុទយៈ ក៏ជាទុក្ខដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ចុះទុក្ខសមុទយៈ ក៏ជាទុក្ខដែរឬ ។ អើ ។ អរិយសច្ចមានតែ ៣ យ៉ាងទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អរិយសច្ច មានតែ ៣ យ៉ាងទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា អរិយសច្ចមាន ៤ យ៉ាង គឺទុក្ខ ១ ទុក្ខសមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា អរិយសច្ចមាន ៤ យ៉ាង គឺទុក្ខ ១ ទុក្ខសមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១ មែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អរិយសច្ចមានតែ ៣ យ៉ាង នេះទេ ។ ចុះទុក្ខសមុទយៈ ជាទុក្ខដែរឬ ។ អើ ។ ដោយអត្ថដូចម្តេច ។ ដោយអត្ថថា មិនទៀង ។ ចុះអរិយមគ្គមិនទៀងដែរឬ ។ អើ ។ អរិយមគ្គជា ទុក្ខដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អរិយមគ្គមិនទៀង ចុះ អរិយមគ្គនោះ មិនមែនជាទុក្ខទេឬ ។ អើ ។ ទុក្ខសមុទយៈមិនទៀង ចុះទុក្ខសមុទយៈនោះ មិនមែនជាទុក្ខទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទុក្ខសមុទយៈមិនទៀង ចុះទុក្ខសមុទយៈនោះ ជាទុក្ខឬ ។ អើ ។ អរិយមគ្គ មិនទៀង ចុះអរិយមគ្គនោះ ជាទុក្ខដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា សង្ខារទាំងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខឬ ។ អើ ។ ក្រែងទុក្ខនិរោធគាមិនីបដិបទានោះមានឬ ។ អើ ។ ប្រសិនបើ ទុក្ខនិរោធគាមិនីបដិបទាមានមែន ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ខារទាំងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខ ឋបេត្វា ។