អដ្ឋកថាឋបេត្វាអរិយមគ្គន្តិកថា

ក្បាលទី 72 · ទំព័រ 480

ឥឡូវនេះ នឹងពណ៌នាអំពីលើកលែងតែអរិយមគ្គដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ហេតុវាទទាំងឡាយថា ព្រោះអរិយមគ្គ ព្រះមានព្រះភាគត្រាស់ហៅថា ទុក្ខនិរោធគាមិនីបដិបទា ព្រោះហេតុនោះ វៀរអរិយមគ្គ សង្ខារដ៏សេស ឈ្មោះ ថា ជាទុក្ខ ដូច្នេះ ។ ពាក្យសួររបស់សកវាទីសំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីពោលថា ទុក្ខសមុទយោបិ ដើម្បីចោទសួរបរវាទីនោះថា បើយ៉ាងនេះសោត សភាពនៃ សមុទយៈ ក៏ត្រូវជាទុក្ខ ។ បរវាទីឆ្លើយបដិសេធ សំដៅយកសមុទយៈនោះ មានលក្ខណៈជាហេតុ ។ បរវាទី កាលត្រូវសួរទៀត ក៏ឆ្លើយទទួល សំដៅ យកសមុទយៈនោះ ជាលោកិយធម៌ មានការកើតរលត់ ។ ក្នុងបញ្ញាទាំងឡាយ ថា តីណេវ បរវាទីឆ្លើយបដិសេធ ព្រោះខ្លាចខុសអំពីព្រះសូត្រ តែ ឆ្លើយទទួលដោយអំណាចលទ្ធិ ។ ពាក្យដ៏សេសក្នុងរឿងនេះ មានអត្ថងាយ ហើយ ដូច្នេះ ។ អដ្ឋកថា ឋបេត្វា ។