អដ្ឋកថានវត្តព្វំសង្ឃោទក្ខិណំបដិគ្គណ្ញាតីតិកថា
ន វត្តព្វំ សង្ឃោ ទក្ខិណំ បដិគ្គណ្ញាតីតិកថា ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ វេតុល្លកៈ ពោល គឺមហាបុញ្ញវាទីក្នុងខណៈនេះថា កាលពោលដោយបរមត្ថ ហើយ ព្រះសង្ឃ គឺមគ្គ និងផលបុណ្ណោះ ឈ្មោះថា ព្រះសង្ឃដទៃក្រៅអំពី មគ្គ និងផលមិនមាន មគ្គ និងផល ទទួលអ្វីមិនបាន ព្រោះហេតុនោះ ទើប មិនគួរពោលថា ព្រះសង្ឃទទួលទក្ខិណាទាន ដូច្នេះ ពាក្យសួររបស់សកវាទី ថា ន វត្តព្វំ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា ននុ សង្ឃោ អាហុនេយ្យោ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើតាមលទ្ធិរបស់អ្នក ព្រះសង្ឃមិនគប្បីទទួលទក្ខិណាទានសោត ព្រះសាស្តា ក៏មិនគប្បីសរសើរ សង្ឃដោយព្រះតម្រាស់ថា អាហុនេយ្យោ ជាដើម ។ បទថា សង្ឃស្ស ទានំ ទេន្តិ សកវាទីពោលដើម្បីចោទ សួរថា បុគ្គលពួកណា រមែងថ្វាយទានដល់ព្រះសង្ឃ កាលបុគ្គលទទួល ទានមិនមាន បុគ្គលទាំងនោះ គប្បីថ្វាយទានដល់បុគ្គលណា ដូច្នេះ ។ ព្រះសូត្រថា អាហុតឹ ជាតវេទោ វ សកវាទីនាំមកអំពី លទ្ធិដទៃ ។ ក្នុងបទទាំងនោះ បទថា មហាមេឃំ លោកពោលសំដៅយក មេឃ គឺភ្លៀង ។ ពិតហើយ ផែនដី រមែងទទួលទឹកភ្លៀង មិនទទួលមេឃ ឡើយ ។ បទថា មគ្គោ បដិគ្គណ្ហាតិ បរវាទីពោលតាមលទ្ធិថា មគ្គ និងផលជាព្រះសង្ឃ ។ ការពិត មគ្គ និងផលនោះ មិនមែនព្រះសង្ឃ តែបុគ្គល ៨ ដែលព្រះមានព្រះភាគទ្រង់បញ្ញត្តិហើយ ព្រោះអាស្រ័យខន្ធទាំងឡាយដ៏ បរិសុទ្ធ ព្រោះការប្រាកដកើតឡើងនៃមគ្គ និងផល ឈ្មោះថា ព្រះសង្ឃ ព្រោះហេតុនោះ ទើបសេចក្កីនេះ មិនមែនជាគោលអាង ដូច្នេះ ។