អភិធម្មបិដក ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា
ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា បុគ្គលមិនគួរនិយាយថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាតទេ ក្រែងសង្ឃជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកឬ ។ អើ ។ ប្រសិនបើ សង្ឃជាអាហុនេយ្យបុគ្គល ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាត ។ បុគ្គលមិនគួរនិយាយថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាតទេ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរស ៤ គូ ឬបុរស បុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គលឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គល មែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃញ៉ាំង ទក្ខិណាទានឲ្យស្អាត ។ បុគ្គលមិនគួរនិយាយថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាត ក្រែងជនពួកខ្លះ បានឲ្យទានដល់សង្ឃ ហើយញ៉ាំងសង្ឃឲ្យត្រ េកអរនឹងទក្ខិណាទាន មានដែរឬ ។ អើ ។ ប្រសិនបើ ជនពួកខ្លះ បានឲ្យទាន ដល់សង្ឃ ហើយញ៉ាំងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានមែន ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាត ។ ក្រែងជនពួកខ្លះ បានឲ្យចីវរ ។ បេ ។ ឲ្យបិណ្ឌបាត ។ បេ ។ ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យខាទនីយៈ ឲ្យភោជនីយៈ ។ បេ ។ ឲ្យទឹកគួរផឹកដល់សង្ឃ ហើយញ៉ាំងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានដែរឬ ។ អើ ។ ប្រសិនបើ ជនពួកខ្លះ បានឲ្យទឹកគួរផឹកដល់សង្ឃហើយ ញ៉ាំងសង្ឃឲ្យត្រេកអរ នឹងទក្ខិណាទាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះ ហេតុនោះ អ្នកគួរពោលថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អ