អដ្ឋកថានវត្តព្វំសង្ឃោទក្ខិណំវិសោធេតីតិកថា
ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា ឥឡូវនេះ នឹងពណ៌នាអំពីសង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាត ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ វេតុល្លកៈនោះឯងថា មគ្គ និងផលបុណ្ណោះ ឈ្មោះថា ព្រះសង្ឃ មគ្គ និង ផលនោះ រមែងមិនអាចធ្វើនូវទក្ខិណាឲ្យបរិសុទ្ធបាន ព្រោះហេតុនោះ មិន គប្បីពោលថា សង្ឃញ៉ាំងទក្ខិណាទានឲ្យស្អាត ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា អាហុនេយ្យោ ជាដើម សកវាទីពោលដើម្បីសម្តែងថា បើសង្ឃ មិនអាចញ៉ាំងទក្ខិណាឲ្យស្អាតសោត ព្រះមានព្រះភាគ គង់មិនពោលសរសើរ សង្ឃនោះយ៉ាងនេះ ។ បទថា វិសោធេតិ បានដល់ ធ្វើឲ្យមានផលច្រើន ។ ពិតហើយ ទានមានប្រមាណតិច ដែលគេឲ្យហើយក្នុងសង្ឃ រមែងជាទាន មានផលច្រើន ទានមានប្រមាណច្រើន ដែលគេឲ្យហើយក្នុងសង្ឃ ក៏រឹងរឹតតែ មានផលច្រើន ។ បទថា ទក្ខិណេយ្យា បានដល់ បុគ្គលគួរដល់ទក្ខិណា គឺ គួរដល់ទានដែលគេឲ្យដោយសេចក្តីគោរព អធិប្បាយថា ជាអ្នកធ្វើទក្ខិណា នោះឲ្យបរិសុទ្ធ ។ បទថា ទក្ខិណំ អារាធេន្តិ បានដល់ ឲ្យបុណ្យ គឺទក្ខិណា នោះដល់ព្រម អធិប្បាយថា រមែងឲ្យសម្រេចផលដ៏ធំដោយទក្ខិណា សូម្បី មានប្រមាណតិច ។ ពាក្យដ៏សេសក្នុងទីនេះ មានន័យតាមដែលពោលហើយ នោះឯង ។ អដ្ឋកឋានវត ។