អដ្ឋកថានវត្តព្វំសង្ឃស្សទិន្ថំមហប្ផលន្តិកថា
ក្បាលទី 72 · ទំព័រ 495
ន វត្តព្វំ សង្ឃស្ស ទិន្នំ មហប្ផលន្តិកថា ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ វេតុល្លកៈនោះឯងថា មគ្គ និងផលបុណ្ណោះ ឈ្មោះថា ព្រះសង្ឃ ។ បុគ្គល ណាមួយ មិនអាចឲ្យអ្វីមួយដល់មគ្គ និងផលនោះបានផង មគ្គ និងផលនោះ ក៏មិនអាចទទួលអ្វីមួយបានផង ។ ម្យ៉ាងទៀត ឧបការៈណាមួយ ព្រោះការឲ្យ ដល់មគ្គ និងផលទាំងនោះ រមែងមិនសមបំណង ដូច្នោះ ទើបមិនគួរពោល ថា ទានដែលឲ្យដល់សង្ឃ មានផលច្រើន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា អាហុនេយ្យោ ជាដើម សកវាទីពោលដើម្បីសម្តែងថា បើទានដែលឲ្យដល់ សង្ឃ មិនមានផលច្រើនសោត ព្រះមានព្រះភាគ ទ្រង់ក៏មិនសរសើរព្រះសង្ឃ បែបនេះ ។ ពាក្យដ៏សេស គប្បីជ្រាបតាមព្រះបាលីនោះឯង ដូច្នេះ ។ អដ្ឋកថា នវត្តព្វំ សង្ឃស្ស ទិន្នំ ។