អភិធម្មបិដក ន វត្តព្វំ ពុទ្ធស្ស ទិន្ថំ មហប្ផលនិ្តកថា

ក្បាលទី 72 · ទំព័រ 496

ន វត្តព្វំ ពុទ្ធស្ស ទិន្នំ មហប្ផលន្តិកថា បុគ្គលមិនគួរនិយាយថា ទានដែលបុគ្គលថ្វាយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គប្រសើរ ជាងពួកសត្វមានជើងពីរ វិសេសជាងពួកសត្វមានជើងពីរ ជាប្រធានរបស់ ពួកសត្វមានជើងពីរ ខ្ពងខ្ពស់ជាងពួកសត្វមានជើងពីរ ថ្លៃថ្លាជាងពួកសត្វ មានជើងពីរ មិនមានបុគ្គលស្មើ ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបស្មើ មិនមានចំណែកប្រៀប មិនមានបុគ្គលប្រៀបបាន ប្រសិនបើ ព្រះមានព្រះភាគ ព្រះអង្គប្រសើរជាងពួកសត្វមាន ជើងពីរ វិសេសជាងពួកសត្វមានជើងពីរ ជាប្រធានរបស់ពួកសត្វមានជើង ពីរ ខ្ពងខ្ពស់ជាងពួកសត្វមានជើងពីរ ថ្លៃថ្លាជាងពួកសត្វមានជើងពីរ មិន មានបុគ្គលស្មើ ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ មិនមានបុគ្គល ប្រៀបស្មើ មិនមានចំណែកប្រៀប មិនមានបុគ្គលប្រៀបបានមែន ម្នាលអ្នក ដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទានដែលបុគ្គលថ្វាយចំពោះ ព្រះពុទ្ធ ជាទានមានផលច្រើន ។ បុគ្គលមិនគួរនិយាយថា ទានដែលបុគ្គលថ្វាយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ ។ អើ ។ បុគ្គលណាមួយ សមស្មើនឹងព្រះពុទ្ធ ដោយសីល សមាធិ និងបញ្ញាមានដែរឬ ។ មិនមានទេ ។ ប្រសិនបើ បុគ្គល ណាមួយ សមស្មើនឹងព្រះពុទ្ធដោយសីល សមាធិ និងបញ្ញា មិនមានទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទានដែលបុគ្គលថ្វាយ ចំពោះព្រះពុទ្ធ ជាទានមានផលច្រើន ។