អភិធម្មបិដក ទក្ខិណាវិសុទ្ធិកថា

ក្បាលទី 72 · ទំព័រ 499

ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកទេឬ ។ អើ ។ ក្រែងបដិគ្គាហកពួកខ្លះ គួរទទួលចតុប្បច្ច័យដែលគេនាំមកបូជា គួរ ទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្ម ដែលសត្វលោក គប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោកមានដែរឬ ។ អើ ។ ប្រសិនបើ បដិគ្គាហកពួកខ្លះ គួរទទួលចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្ត ដ៏ប្រសើររបស់សត្វលោកមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកទេ ។ ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកឬ ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គលឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គល ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពី បដិគ្គាហកទេ ។ ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកទេឬ ។ អើ ។ ក្រែងបុគ្គលពួកខ្លះ ឲ្យទានចំពោះសោតាបន្នបុគ្គល ហើយញ៉ាំង សោតាបន្នបុគ្គលឲ្យត្រេកអរចំពោះទក្ខិណាទាន មានដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលពួកខ្លះ ឲ្យទានចំពោះសោតាបន្នបុគ្គល ហើយញ៉ាំងសោតាបន្នបុគ្គល ឲ្យត្រេកអរចំពោះទក្ខិណាទានមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកទេ ។ ក្រែង បុគ្គលពួកខ្លះ ឲ្យទានចំពោះសកទាគាមិបុគ្គល ។ បេ ។ ចំពោះអនាគាមិបុគ្គល ។