អដ្ឋារសមវគ្គ អភិធម្មបិដក មនុស្សលោកកថា
បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុង មនុស្សលោកទេឬ ។ អើ ។ ក្រែងចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែលព្រះពុទ្ធគង់នៅហើយ មានដែរឬ ។ អើ ។ ប្រសិនបើ ចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែលព្រះពុទ្ធ គង់នៅហើយមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកដែរ ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុង មនុស្សលោកទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ប្រសូតក្នុង លុម្ពិនីវ័ន ត្រាស់ដឹងទៀបគល់ពោធិព្រឹក្ស ព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្កៈ ឲ្យប្រព្រឹត្តទៅ ជិតក្រុងពារាណសី ព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារ ជិតបាវាលចេតិយ ព្រះមានព្រះភាគ ទ្រង់បរិនិព្វានជិតក្រុងកុសិនារាឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ប្រសូតក្នុងលុម្ពិនីវ័ន ។ បេ ។ ព្រះមាន ព្រះភាគ ទ្រង់បរិនិព្វាន ជិតក្រុងកុសិនារា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុ នោះ អ្នកគួរពោលថា ព្រះពុទ្ធមានព្រះភាគទ្រង់គង់នៅក្នុងមនុស្សលោកដែរ ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុង មនុស្សលោកទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ សម័យមួយ តថាគតគង់នៅទៀបគល់សាលរាជព្រឹក្ស ក្នុង ព្រៃសុភគៈ ជិតក្រុងឈ្មោះឧក្កដ្ឋា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត បានត្រាស់ដឹងជាដំបូង ទៀបអជបាលនិគ្រោធ ក្នុងឧរុវេលប្រទេស ម្នាល ភិក្ខុទាំងឡាយ សម័យមួយ តថាគតគង់នៅក្នុងវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគហៈ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតគង់នៅក្នុង វត្តជេតពន ជាអារាមរបស់អនាថ