អភិធម្មបិដក ធម្មទេសនាកថា
បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សម្តែង នូវធម៌ទេឬ ។ អើ ។ ចុះអ្នកណាសម្តែងធម៌ ។ ព្រះពុទ្ធនិម្មិតសម្តែង ។ ចុះ ព្រះពុទ្ធនិម្មិត ជាព្រះជិនស្រី ជាសាស្តា ជាសម្មាសម្ពុទ្ធ ជាសព្វញ្ញូពុទ្ធ ឃើញ នូវធម៌ទាំងពួង ជាធម្មស្សាមី មានធម៌ជាទីរពឫកឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សម្តែងនូវ ធម៌ទេឬ ។ អើ ។ ចុះអ្នកណាសម្តែង ។ ព្រះអានន្ទមានអាយុសម្តែង ។ ព្រះអានន្ទ មានអាយុ ជាព្រះជិនស្រី ជាសាស្តា ជាសម្មាសម្ពុទ្ធ ជាសព្វញ្ញូពុទ្ធ ឃើញនូវធម៌ទាំងពួង ជាធម្មស្សាមី មានធម៌ជាទីរពឫកឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សម្តែង នូវធម៌ទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត តថាគតគប្បីសម្តែងធម៌ដោយសង្ខេបខ្លះ ម្នាលសារីបុត្ត តថាគតគប្បីសម្តែង ធម៌ដោយពិស្តារខ្លះ ម្នាលសារីបុត្ត តថាគតគប្បីសម្តែងធម៌ដោយសង្ខេប និងពិស្តារខ្លះ ព្រោះបុគ្គលអ្នកត្រាស់ដឹង រកបានដោយកម្រ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់ សម្តែងនូវធម៌ ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ សម្តែងនូវ ធម៌ទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងធម៌ ដើម្បីត្រាស់ដឹង មិនសម្តែងធម៌ ដើម្បីមិនត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងធម៌ ប្រកបដោយហេតុ មិនសម្តែងធម៌ មិនប្រកបដោយហេតុទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងធម៌ ប្រកបដោយ បាដិហារ្យ មិនសម្តែងធម៌ មិនប្រកបដោយបាដិហារ្យទេ ម្នាលភិក្ខុទាំងឡាយ តថ