អដ្ឋកថាធម្មទេសនាកថា
ក្បាលទី 72 · ទំព័រ 511
ឥឡូវនេះ នឹងពណ៌នាអំពីព្រះមានព្រះភាគ ទ្រង់សម្តែង នូវធម៌ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ វេតុល្លកៈនោះឯងថា ព្រះមានព្រះភាគ ទ្រង់តាំងនៅក្នុងស្ថានសួគ៌ជាន់តុសិត ហើយទ្រង់បញ្ជូនរូបនិម្មិតទៅ ដើម្បីប្រយោជន៍ដល់ការសម្តែងធម៌ រូបនិម្មិតក្តី ព្រះអានន្ទក្តី ទទួលព្រះធម្មទេសនារបស់ព្រះពុទ្ធមកសម្តែង មិនមែនព្រះពុទ្ធ មានព្រះភាគទ្រង់សម្តែងឡើយដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីចោទសួរបរវាទីនោះថា បើរូបនិម្មិតនោះសម្តែងធម៌ រូបនិម្មិតនោះ ក៏គប្បី ជាព្រះសាស្តា ដូច្នេះ ទើបពោលពាក្យថា អភិនិម្មិតោ ជិនោ ជាដើម ។ បរវាទីកាលមិនព្រមទទួលបែបនោះ ទើបឆ្លើយបដិសេធ ។ ពាក្យដ៏សេស ក្នុងទីនេះ មានអត្ថងាយយល់ហើយ ។