អភិធម្មបិដក ករុណាកថា
ករុណា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ ។ អើ ។ មេត្តា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ករុណា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ ។ អើ ។ មុទិតា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ ។ បេ ។ ឧបេក្ខា ( មិនមានទេឬ ) ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មេត្តា របស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ ។ អើ ។ ករុណា របស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មុទិតា របស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ ។ បេ ។ ឧបេក្ខា ( មានដែរឬ ) ។ អើ ។ ករុណា របស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ បេ ។ ករុណា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ ។ អើ ។ ព្រះមានព្រះភាគ មិនប្រកបដោយសេចក្តីករុណាទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងព្រះមានព្រះភាគ ប្រកបដោយសេចក្តីករុណា ជា ប្រយោជន៍ដល់សត្វលោក ជាអ្នកអនុគ្រោះដល់សត្វលោក ប្រព្រឹត្តប្រយោជន៍ ដល់សត្វលោកដែរឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ប្រកបដោយ សេចក្តីករុណា ជាប្រយោជន៍ដល់សត្វលោក ជាអ្នកអនុគ្រោះដល់សត្វលោក ប្រព្រឹត្តប្រយោជន៍ដល់សត្វលោក ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ករុណា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ ។ ករុណា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ចូលមហាករុណាសមាបត្តិដែរឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ចូលមហាករុណាសមាបត្តិដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា ករុណា របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ ។