អដ្ឋកថាករុណាកថា

ក្បាលទី 72 · ទំព័រ 514

ឥឡូវនេះ នឹងពណ៌នាអំពីសេចក្តីករុណាដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយថា ធម្មតាសេចក្តីករុណា គឺរាគៈនោះឯង រាគៈនោះ មិនមានដល់ព្រះមានព្រះភាគ ព្រោះហេតុនោះ សេចក្តីករុណារបស់ព្រះពុទ្ធ មានព្រះភាគមិនមាន ព្រោះឃើញការប្រព្រឹត្តទៅនូវករុណាបដិរូប ( ធម៌ដែល ស្រដៀងនឹងករុណា ) ក្នុងវិបត្តិនៃវត្ថុទាំងឡាយ ដែលគួរស្រឡាញ់ ដោយ អំណាចនៃការត្រេកអររបស់បុគ្គលដែលមានរាគៈទាំងឡាយ ដូច្នេះ ពាក្យសួរ របស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា នត្ថិ ពុទ្ធស្ស ភគវតោ មេត្តា ជាដើម ដើម្បីចោទសួរបរវាទីនោះថា ឈ្មោះថា សេចក្តីករុណានោះ មានជាតិស្មើជាមួយធម៌ទាំងឡាយ មានមេត្តាជាដើម ព្រោះភាពជាធម៌ មិន មែនកិលេស ព្រោះភាពមានសត្វជាអារម្មណ៍ ព្រោះភាពជាចេតោវិមុត្តិ និង ព្រោះភាពជាធម៌មានអានិសង្ស ១១ ប្រការ ព្រោះហេតុនោះ បើសេចក្តី ករុណារបស់ព្រះមានព្រះភាគមិនមានសោត ធម៌ទាំងឡាយ មានមេត្តាជាដើម ក៏មិនគប្បីមានដល់ព្រះសម្ពុទ្ធ ដូច្នេះ ។ ក្នុងបញ្ញាថា អាការុណិកោ បរវាទី កាលមិនឃើញ វោហារបែបនោះ ទើបឆ្លើយបដិសេធ ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថ ងាយយល់ហើយ ដូច្នេះ ។