អដ្ឋកថាគន្ធជាតកថា
ក្បាលទី 72 · ទំព័រ 517
ឥឡូវនេះ នឹងពណ៌នាអំពីគន្ធជាតដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈ និងនិកាយឧត្តរាបថកៈថា ឧច្ចារបស្សាវៈរបស់ព្រះមានព្រះភាគ មាន ក្លិនក្រអូបក្រៃលែងជាងគន្ធជាតដទៃៗ គន្ធជាតដែលក្រអូបក្រៃលែងជាង ឧច្ចារបស្សាវៈរបស់ព្រះពុទ្ធមិនមាន ដោយអំណាចនៃសេចក្តីស្រឡាញ់ក្នុង ព្រះពុទ្ធមានព្រះភាគ ដោយមិនពិចារណា ។ ពាក្យសួររបស់សកវាទី សំដៅ ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេស គប្បីជ្រាបតាមព្រះបាលីនោះឯង ដូច្នេះ ។