អភិធម្មបិដក ឯកមគ្គកថា
បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ការប្រជុំនៃផស្សៈទាំង ៤ ។ បេ ។ នៃបញ្ញាទាំង ៤ ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ឬ ។ អើ ។ ដោយសោតាបត្តិមគ្គឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ដោយសកទាគាមិមគ្គ ។ បេ ។ ដោយអនាគាមិមគ្គឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ដោយមគ្គដូចម្តេច ។ ដោយអរហត្តមគ្គ ។ បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ដោយអរហត្តមគ្គឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ដោយអរហត្តមគ្គឬ ។ អើ ។ ក្រែងការលះបង់សញ្ញោជនៈ ៣ ព្រះមានព្រះភាគត្រាស់ថា សោតាបត្តិផលឬ ។ អើ ។ ប្រសិនបើ ការលះបង់ សញ្ញោជនៈ ៣ ព្រះមានព្រះភាគត្រាស់ថា សោតាបត្តិផល ម្នាល អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ដោយអរហត្តមគ្គទេ ។ បេ ។ បុគ្គលលះបង់កាមរាគៈដ៏ គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោត គ្រាត ដោយអរហត្តមគ្គឬ ។ អើ ។ ក្រែងភាវៈស្រាលស្តើងនៃកាមរាគៈ និង ព្យាបាទ ព្រះមានព្រះភាគត្រាស់ថា សកទាគាមិផលឬ ។ អើ ។ ប្រសិនបើ ភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគ ត្រាស់ថា សកទាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គទេ ។ បុគ្គល លះបង់កាមរាគៈ ប្រកបដោយប្រមាណតិច ព្យាបាទ ប្រកបដោយប្រមាណ តិច ដោយអរហត្តមគ្គឬ ។