អដ្ឋកថាឯកមគ្គកថា
ឥឡូវនេះ នឹងពណ៌នាអំពីអរិយមគ្គមួយដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ និងនិកាយឧត្តរាបថកៈទាំងនោះឯងថា ព្រះមានព្រះភាគ ជាព្រះសោតាបន្ន ហើយជាព្រះសកទាគាមី ហើយជាព្រះអនាគាមី ហើយធ្វើឲ្យជាក់ច្បាស់នូវ អរហត្ត គឺធ្វើឲ្យជាក់ច្បាស់នូវផល ៤ ដោយអរិយមគ្គមួយបុណ្ណោះ ព្រោះ អំណាចសេចក្តីស្រឡាញ់ ក្នុងព្រះពុទ្ធមានព្រះភាគ ដោយមិនពិចារណា ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា ចតុន្នំ ផស្សានំ ជាដើម ដើម្បីចោទសួរបរវាទីនោះ ដោយអំណាចការរួមគ្នាតែ ១ នូវចតុក្កធម៌ ទាំងឡាយ មានផស្សៈ ៤ ជាដើម ដែលកើតឡើងជាមួយផលទាំង ៤ ។ បទថា សោតាបត្តិមគ្គេន ជាដើម សកវាទីពោលដើម្បីសួរថា ធ្វើឲ្យ ជាក់ច្បាស់ដោយមគ្គណា កាលបរវាទីឆ្លើយថា ដោយអរហត្តមគ្គ ទើប សកវាទីចោទសួរ ដោយអំណាចភាវៈនៃការលះកិលេសទាំងឡាយ មាន សក្កាយទិដ្ឋិជាដើម ដោយអរហត្តមគ្គនោះ ។ ក្នុងបញ្ញាថា ភគវា សោតាបន្នោ សកវាទីឆ្លើយបដិសេធ ថា ព្រះពុទ្ធត្រឹមតែជាសោតាបន្ន មិនមាន ។ ក្នុង ២ បញ្ញាខាងមុខ ក៏មាន ន័យនេះឯង ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះបាលីនោះឯង ដូច្នេះ ។