អភិធម្មបិដក ឈានសង្កន្តិកថា

ក្បាលទី 72 · ទំព័រ 522

បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយបានដែរ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់តតិយជ្ឈានបានដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលចេញអំពីឈានមួយ រំកិល ទៅកាន់ឈានមួយបានដែរឬ ។ អើ ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិល ទៅកាន់ចតុត្ថជ្ឈានបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានបានដែរ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកណា ដើម្បីញ៉ាំងបឋមជ្ឈានឲ្យ កើតឡើង ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនោះឯង ដើម្បីញ៉ាំងទុតិយជ្ឈានឲ្យ កើតឡើងដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលចេញអំពី បឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានឬ ។ បុគ្គលមិនគួរនិយាយថា ការរំពឹង ។ បេ ។ ការតាំងចិត្តទុកណា ដើម្បីញ៉ាំងបឋមជ្ឈានឲ្យកើតឡើង ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនោះឯង ដើម្បីញ៉ាំងទុតិយជ្ឈានឲ្យកើតឡើងឬ ។ អើ ។ ទុតិយជ្ឈានរបស់បុគ្គល កាលមិនរំពឹង កើតឡើង ។ បេ ។ របស់បុគ្គល កាលមិន តាំងចិត្តទុក កើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងទុតិយជ្ឈានរបស់បុគ្គល កាលរំពឹង កើតឡើង ។ បេ ។ របស់បុគ្គល កាលតាំងចិត្ត ទុក កើតឡើងឬ ។ អើ ។ ប្រសិនបើ ទុតិយជ្ឈានរបស់បុគ្គល កាល រំពឹងកើតឡើង ។ បេ ។ របស់បុគ្គល កាលតាំងចិត្តទុក កើតឡើង ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានបានទេ ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានបាន ដែរឬ ។ អើ ។ បឋមជ្ឈានរបស់បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវកាមទាំងឡាយ ថាជាទោស កើតឡើងឬ ។ អើ ។ ទុតិយជ្ឈាន របស់បុគ្គល កាល ធ្វើទុកក្នុងចិត្ត នូវកាមទាំងឡាយ ថាជាទោស កើតឡើងដែរឬ ។