អដ្ឋកថាឈានសង្កន្តិកថា
ឥឡូវនេះ នឹងពណ៌នាអំពីការរំកិលទៅកាន់ឈានដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហិសាសកៈ និងដូចលទ្ធិនិកាយអន្ធកៈពួកខ្លះថា យោគីបុគ្គលរំកិលចាក ឈានមកកាន់ឈាន ដោយវៀរចាកការប្រព្រឹត្តទៅនៃឧបចារៈរបស់ឈាន នោះៗ ព្រោះអាស្រ័យការសម្តែងឈានដោយលំដាប់ ( ក្នុងសំយុត្តនិកាយ មហាវារវគ្គ ) នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាក កាមទាំងឡាយ ។ បេ ។ បានដល់នូវទុតិយជ្ឈាន ។ បេ ។ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ។ បេ ។ ក៏បានដល់នូវតតិយជ្ឈាននោះ ។ បេ ។ ក៏បានដល់នូវចតុត្ថជ្ឈាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីក៏ពោលពាក្យថា បឋមា ឈានា ជាដើម ដើម្បីសួរបរវាទីថា បើតាមលទ្ធិរបស់អ្នក បុគ្គលមិនសម្រេចឧបចារៈ នៃទុតិយជ្ឈាន រមែងរំកិលចាកបឋមជ្ឈាន ចូលកាន់ទុតិយជ្ឈានបាន ដោយ មិនចាំបាច់ប្រព្រឹត្តទៅ តាមលំដាប់សោត បុគ្គលក៏គប្បីរំកិលចាកបឋមជ្ឈាន ចូលកាន់តតិយជ្ឈាន ចាកទុតិយជ្ឈាន ចូលកាន់ចតុត្ថជ្ឈានបាន ដូច្នេះ ។ បទថា យា បឋមស្ស ជាដើម សកវាទីសួរថា បើបុគ្គល ចូលទុតិយជ្ឈាន បន្ទាប់អំពីបឋមជ្ឈាន ឬចូលតតិយជ្ឈានជាដើម បន្ទាប់អំពី ទុតិយជ្ឈានជាដើមបានសោត បុគ្គលក៏គប្បីចូលឈានបាន ដោយអាវជ្ជនចិត្ត ( ការនឹកតែម្តង ចូលឈានបានគ្រប់ឈាន ) ។ បទថា កាមេ អាទីនវតោ អធិប្បាយថា កាលព្រះយោគីធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ដោយភាពជា ទោស បឋមជ្ឈាន រមែងកើតឡើងខាងក្រោយ តែក្នុងខណៈនៃឈាន ព្រះយោគីបុគ្គល រមែងធ្វើនិមិត្តនោះៗ ឯង ក្នុងចិត្ត ។ បទថា តញ្ញេវ បឋមំ ជាដើម អធិប្បាយថា សកវាទីសួរថា បើ ឈានគប្បីកើតបាន ដោយម