អភិធម្មបិដក ឈានន្តរិកកថា
ធម៌ជាចន្លោះនៃឈាន មានដែរឬ ។ អើ ។ ធម៌ជាចន្លោះនៃ ផស្សៈ មានដែរឬ ។ បេ ។ ធម៌ជាចន្លោះនៃបញ្ញាមានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ធម៌ជាចន្លោះនៃឈាន មានដែរឬ ។ អើ ។ ធម៌ជា ចន្លោះនៃឈាន មានក្នុងចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ជាចន្លោះនៃឈាន មានដែរឬ ។ អើ ។ ធម៌ ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃទុតិយជ្ឈាន និង តតិយជ្ឈានទេឬ ។ អើ ។ ប្រសិនបើ ធម៌ជាចន្លោះនៃឈាន មិនមានក្នុង ចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា ធម៌ជាចន្លោះនៃឈាន មានទេ ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះ នៃតតិយជ្ឈាន និងចតុត្ថជ្ឈានទេឬ ។ អើ ។ ប្រសិនបើ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានទេ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា ធម៌ជាចន្លោះនៃឈាន មានទេ ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃបឋមជ្ឈាន និងទុតិយជ្ឈានឬ ។ អើ ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃទុតិយជ្ឈាន និង តតិយជ្ឈានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ជាចន្លោះនៃ ឈាន មានក្នុងចន្លោះនៃបឋមជ្ឈាន និងទុតិយជ្ឈានឬ ។ អើ ។ ធម៌ជាចន្លោះ នៃឈាន មានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃទុតិយជ្ឈាន និង តតិយជ្ឈានទេឬ ។ អើ ។ ធម៌ជាចន្លោះនៃឈាន មិនមានក្នុងចន្លោះនៃ បឋមជ្ឈាន និងទុតិយជ្ឈានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ ជាចន្លោះនៃឈាន មិនមានក្នុងចន្ល