អភិធម្មបិដក សមាបន្ថោ សទ្ទំ សុណាតីតិកថា
បុគ្គលចូលកាន់សមាបត្តិ ឮសំឡេងដែរឬ ។ អើ ។ បុគ្គល ចូលកាន់សមាបត្តិ ឃើញរូបដោយចក្ខុ ។ បេ ។ ដោយត្រចៀក ។ បេ ។ ដោយ ច្រមុះ ។ បេ ។ ដោយអណ្តាត ។ បេ ។ ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលចូលកាន់សមាបត្តិ ឮសំឡេងដែរ បុគ្គលចូលកាន់សមាបត្តិ ព្រមព្រៀងដោយសោតវិញ្ញាណដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសមាធិរបស់បុគ្គលដែល ព្រមព្រៀងដោយមនោវិញ្ញាណឬ ។ អើ ។ ប្រសិនបើ សមាធិរបស់បុគ្គល ដែលព្រមព្រៀងដោយមនោវិញ្ញាណ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សមាបត្តិ ឮសំឡេងទេ ។ សមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ ចុះ បុគ្គលដែលព្រមព្រៀងដោយសោតវិញ្ញាណ ឮសំឡេងដែរឬ ។ អើ ។ ប្រសិនបើ សមាធិរបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ បុគ្គល ដែលព្រមព្រៀងដោយសោតវិញ្ញាណ ឮសំឡេងដែរ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា បុគ្គលចូលកាន់សមាបត្តិ ឮសំឡេងទេ ។ សមាធិរបស់បុគ្គល ដែលព្រមព្រៀងដោយមនោវិញ្ញាណ ចុះបុគ្គលដែលព្រមព្រៀងដោយសោតវិញ្ញាណ ឮសំឡេងដែឬ ។ អើ ។ ការប្រជុំនៃផស្សៈទាំងពីរ ។ បេ ។ នៃចិត្ត ទាំងពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា បុគ្គលចូលកាន់សមាបត្តិ ឮសំឡេង ក្រែងសំឡេង ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃ បឋមជ្ឈានឬ ។ អើ ។ ប្រសិនបើ សំឡេង ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលចូលកាន់សមាបត្តិ ឮសំឡេងដែរ ។