អភិធម្មបិដក ចក្ខុនា រូបំ បស្សតីតិកថា

ក្បាលទី 72 · ទំព័រ 538

បុគ្គលឃើញរូប ដោយចក្ខុឬ ។ អើ ។ បុគ្គលឃើញរូប ដោយរូបដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលឃើញរូប ដោយរូបឬ ។ អើ ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបឬ ។ អើ ។ រូប គឺមនោវិញ្ញាណឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលឃើញរូប ដោយចក្ខុឬ ។ អើ ។ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃចក្ខុ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃ ចក្ខុ មិនមានទេឬ ។ អើ ។ ប្រសិនបើ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃ ចក្ខុ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលឃើញរូប ដោយចក្ខុទេ ។ បុគ្គលឮសំឡេង ដោយត្រចៀកឬ ។ បេ ។ ធុំក្លិន ដោយ ច្រមុះឬ ។ បេ ។ លិទ្ធភ្លក្សរស ដោយអណ្តាតឬ ។ បេ ។ បុគ្គលពាល់ត្រូវផោដ្ឋព្វៈ ដោយកាយឬ ។ អើ ។ បុគ្គល ពាល់ត្រូវរូប ដោយរូបដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ពាល់ត្រូវរូប ដោយរូបឬ ។ អើ ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ដឹងច្បាស់នូវរូប ដោយរូបឬ ។ អើ ។ រូប គឺមនោវិញ្ញាណឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលពាល់ត្រូវ ផោដ្ឋព្វៈ ដោយកាយឬ ។ អើ ។ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃកាយ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងការរំពឹង ។ បេ ។ ការតាំង ចិត្តទុកនៃកាយ មិនមានទេឬ ។ អើ ។ ប្រសិនបើ ការរំពឹង ។ បេ ។ ការតាំង ចិត្តទុកនៃកាយ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលពាល់ត្រូវផោដ្ឋព្វៈ ដោយកាយទេ បេ ។