ឯកូនវសីតិមវគ្គ អភិធម្មបិដក កិលេសជហនកថា
បុគ្គលលះបង់ពួកកិលេសជាអតីត ( កន្លងហើយ ) ឬ ។ អើ ។ បុគ្គលញ៉ាំងរបស់ដែលរលត់ហើយ ឲ្យរលត់ទៅ ញ៉ាំងរបស់ដែល ទៅប្រាសហើយ ឲ្យទៅប្រាស ញ៉ាំងរបស់ដែលអស់ហើយ ឲ្យអស់ទៅ ញ៉ាំង របស់ដែលវិនាសទៅហើយ ឲ្យវិនាសទៅ ញ៉ាំងរបស់ដែលបាត់ទៅហើយ ឲ្យបាត់ទៅឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលលះបង់ពួក កិលេសជាអតីតឬ ។ អើ ។ ក្រែងរបស់ជាអតីត រលត់ទៅហើយឬ ។ អើ ។ ប្រសិនបើ របស់ជាអតីត រលត់ទៅហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា បុគ្គលលះបង់ពួកកិលេសជាអតីតទេ ។ បុគ្គលលះបង់ពួកកិលេស ជាអតីតឬ ។ អើ ។ ក្រែងរបស់ជាអតីត មិនមានទេឬ ។ អើ ។ ប្រសិនបើ របស់ជាអតីត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល លះបង់ពួកកិលេស ជាអតីតទេ ។ បុគ្គលលះបង់ពួកកិលេស ជាអនាគតឬ ។ អើ ។ បុគ្គល ញ៉ាំងរបស់មិនទាន់កើត មិនឲ្យកើត ញ៉ាំងរបស់មិនទាន់ដុះដាល មិនឲ្យដុះ ដាល ញ៉ាំងរបស់មិនទាន់លូតលាស់ មិនឲ្យលូតលាស់ ញ៉ាំងរបស់មិនទាន់ កើតប្រាកដ មិនឲ្យកើតប្រាកដឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល លះបង់ពួកកិលេស ជាអនាគតឬ ។ អើ ។ ក្រែងរបស់ជាអនាគត មិនទាន់ កើតទេឬ ។ អើ ។ ប្រសិនបើ របស់ជាអនាគត មិនទាន់កើតទេ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេស ជាអនាគតទេ ។ បុគ្គលលះបង់ពួកកិលេស ជាអនាគតឬ ។ អើ ។ ក្រែងរបស់ជាអនាគត មិន មានទេឬ ។ អើ ។ ប្រសិនបើ របស់ជាអនាគត មិនមានទេ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេស ជាអនាគតទេ ។