អដ្ឋកថាកិលេសជហនកថា

ក្បាលទី 72 · ទំព័រ 546

ឥឡូវនេះ នឹងពណ៌នាអំពីការលះកិលេសដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយពួកខ្លះថា ព្រោះឈ្មោះថា ការលះកិលេស មាន ដ្បិត ថា កិលេសទាំងឡាយដែលជាអតីតក្តី ជាអនាគតក្តី និងបច្ចុប្បន្នក្តី ជាសភាវៈ ដែលបុគ្គលអ្នកមានកិលេសលះបានហើយ លះទៅហើយទាំងអស់ ព្រោះ ហេតុនោះ បុគ្គលលះកិលេសដែលជាអតីតផង ដែលជាអនាគតផង ដែលជា បច្ចុប្បន្នផង ដូច្នេះ ពាក្យសួររបស់សកវាទីថា អតីតេ ជាដើម សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស គប្បីជ្រាបតាមព្រះបាលីនោះឯង ។ ម្យ៉ាងទៀត ក្នុងបញ្ញារបស់បរវាទីថា នត្ថិ កិលេសេ ជហតិ នេះ មានអធិប្បាយថា កាលបុគ្គលលះកិលេសទាំងឡាយ មិនមានសេចក្តី ព្យាយាមលះកិលេសទាំងឡាយ មានកិលេសក្នុងអតីតជាដើម ដូចសេចក្តី ព្យាយាមលះនូវសំរាមរបស់បុគ្គលដែលចោលនូវសំរាមនោះឡើយ តែកាល អរិយមគ្គដែលមានព្រះនិព្វានជាអារម្មណ៍ប្រព្រឹត្តទៅហើយ កិលេសទាំងឡាយ ដែលមិនទាន់កើតនោះឯង ( សំដៅដល់កិលេសដែលជាអនុស័យ ) មិនកើតឡើង ព្រោះហេតុនោះ ទើបកិលេសទាំងឡាយ ឈ្មោះថា ត្រូវលះហើយ ព្រោះហេតុនោះ ទើបសកវាទីឆ្លើយបដិសេធថា ន ហេវំ ។ បទថា តេន ហិ អតីតេ កិលេសេ បជហតិ ជាដើម បរវាទីពោលដោយមានលេសន័យថា ព្រោះមិនគប្បីពោលថា ការលះកិលេស មិនមាន ព្រោះហេតុនោះ បុគ្គល លះកិលេសទាំងឡាយ មានកិលេសដែលជាអតីតជាដើម ដូច្នេះ ។