អភិធម្មបិដក សុញ្ញតាកថា

ក្បាលទី 72 · ទំព័រ 548

សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ ។ អើ ។ អនិមិត្ត ( និព្វាន ) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ ។ អើ ។ អប្បណិហិត ( និព្វាន ) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា អនិមិត្ត រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ ។ អើ ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា អប្បណិហិត រាប់បញ្ចូល ក្នុងសង្ខារក្ខន្ធទេឬ ។ អើ ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តី សូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ ។ អើ ។ សង្ខារក្ខន្ធ មិនមែនជាមិនទៀង មិនមែនជាបច្ច័យប្រជុំតាក់តែង មិនមែនកើតឡើងអាស្រ័យហេតុ មិនមែន មានសភាពអស់ទៅ មិនមែនមានសភាពសូន្យទៅ មិនមែនមានសភាពប្រាសចាក តម្រេក មិនមែនមានសភាពរលត់ មិនមែនមានសភាពប្រែប្រួលទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសង្ខារក្ខន្ធ មិនទៀង បច្ច័យប្រជុំ តាក់តែង កើតឡើងអាស្រ័យហេតុ មានសភាពអស់ទៅ មានសភាពសូន្យ ទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ទៅ មានសភាពប្រែប្រួល ឬ ។ អើ ។ ប្រសិនបើ សង្ខារក្ខន្ធមិនទៀង ។ បេ ។ មានសភាពប្រែប្រួល ទៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីសូន្យ រាប់បញ្ចូលក្នុង សង្ខារក្ខន្ធទេ ។