អភិធម្មបិដក សាមញ្ញផលកថា
សាមញ្ញផល ជាអសង្ខតៈឬ ។ អើ ។ និព្វាន ជាទីពឹង ជាទី ជ្រក ជាទីរពឫក ជាទីប្រព្រឹត្តទៅខាងមុខ មិនច្យុត មិនស្លាប់ទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ សាមញ្ញផល ជាអសង្ខតៈ ចុះនិព្វាន ជា សង្ខតៈឬ ។ អើ ។ អសង្ខតៈ មានពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មានពីរឬ ។ អើ ។ ទីពឹង មានពីរ ។ បេ ។ ការវិនាសក្តីឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ សាមញ្ញផល ជាអសង្ខតៈឬ ។ អើ ។ សាមញ្ញ ជាអសង្ខតៈ ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សាមញ្ញ ជាសង្ខតៈឬ ។ អើ ។ សាមញ្ញផល ជាសង្ខតៈដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាបត្តិផល ជាអសង្ខតៈឬ ។ អើ ។ សោតាបត្តិមគ្គ ជាអសង្ខតៈដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាបត្តិមគ្គ ជាសង្ខតៈឬ ។ អើ ។ សោតាបត្តិផល ជាសង្ខតៈដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សកទាគាមិផល ។ បេ ។ អនាគាមិមគ្គ ។ បេ ។ អរហត្តផល ជាអសង្ខតៈឬ ។ អើ ។ អរហត្តមគ្គ ជាអសង្ខាតៈដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អរហត្តមគ្គ ជាសង្ខតៈឬ ។ អើ ។ អរហត្តផល ជាសង្ខតៈដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ សោតាបត្តិផល ជាអសង្ខតៈ សកទាគាមិផល ។ បេ ។ អនាគាមិផល ។ បេ ។ អរហត្តផល ជាអសង្ខតៈ និព្វាន ជាអសង្ខតៈ អសង្ខតៈ មាន ៥ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មាន ៥ ឬ ។ អើ ។ ទីពឹងមាន ៥ ។ បេ ។ ការវិនាសក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។