អដ្ឋកថាសាមញ្ញផលកថា
ក្បាលទី 72 · ទំព័រ 554
ឥឡូវនេះ នឹងពណ៌នាអំពីសាមញ្ញផលដូចតទៅក្នុង រឿងនោះ ការសន្និដ្ឋាន គឺការដាក់ចិត្តក្នុងលទ្ធិរបស់សកវាទីថា វិបាកចិត្តរបស់អរិយមគ្គ ក្នុងមគ្គវីថិក្តី ក្នុងផលសមាបត្តិក្តី ឈ្មោះថា សាមញ្ញផល ដូច្នេះ ។ ជនទាំងឡាយណា មិនកាន់យកយ៉ាងនោះ ទើបមាន លទ្ធិ ដូចលទ្ធិរបស់និកាយបុព្វសេលិយៈទាំងឡាយថា ការលះកិលេសផង ការកើតឡើងនៃផលផង ជាសាមញ្ញផល ព្រោះហេតុនោះ ទើបសាមញ្ញផល នោះ ជាអសង្ខតៈ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាប តាមព្រះបាលី ព្រោះមានន័យតាមដែលពោលហើយខាងដើមនោះឯង ។