អភិធម្មបិដក បត្តិកថា
ការបានជាអសង្ខតៈឬ ។ អើ ។ និព្វាន ជាទីពឹង ជាទីជ្រក ជាទីរពឫក ជាទីប្រព្រឹត្តទៅខាងមុខ មិនច្យុត មិនស្លាប់ឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ការបានជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មានពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មាន ពីរឬ ។ អើ ។ ទីពឹង មានពីរ ។ បេ ។ ការវិនាសក្តីឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ការបាននូវចីវរ ជាអសង្ខតៈឬ ។ អើ ។ និព្វាន ។ បេ ។ មិន ស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការបាននូវចីវរ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មានពីរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មានពីរឬ ។ អើ ។ ទីពឹង មានពីរ ។ បេ ។ ការវិនាស ក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការបាននូវបិណ្ឌបាត ។ បេ ។ នូវសេនាសនៈ ។ បេ ។ នូវគិលានប្បច្ចភេសជ្ជបរិក្ខារ ជាអសង្ខតៈឬ ។ អើ ។ និព្វាន ។ បេ ។ មិនស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការបាន នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មានពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ។ បេ ។ អសង្ខតៈ មានពីរឬ ។ អើ ។ ទីពឹង មានពីរ ។ បេ ។ ការវិនាសក្តីឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ការបាននូវចីវរ ជាអសង្ខតៈ ការបាននូវបិណ្ឌបាត ។ បេ ។ នូវសេនាសនៈ ។ បេ ។ នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈ ចុះ និព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មាន ៥ ឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មាន ៥ ឬ ។ អើ ។ ទីពឹង មាន ៥ ។ បេ ។ ការវិនាសក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។