អភិធម្មបិដក តថតាកថា
សេចក្តីទៀងទាត់ នៃធម៌ទាំងពួង ( មានរូបជាដើម ) ជា អសង្ខតៈឬ ។ អើ ។ និព្វាន ។ បេ ។ មិនស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សេចក្តីទៀងទាត់ នៃធម៌ទាំងពួង ជាអសង្ខតៈ ចុះនិព្វាន ជា អសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មានពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ អសង្ខតៈ មានពីរឬ ។ អើ ។ ទីពឹង មានពីរ ។ បេ ។ ការវិនាសក្តី ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ភាពជារូបនៃរូប ក្រែងភាពជារូប ជាអសង្ខតៈឬ ។ អើ ។ និព្វាន ។ បេ ។ មិនស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ភាពជារូប នៃរូប ក្រែងភាពជារូប ជាអសង្ខតៈ និព្វាន ជាអសង្ខតៈឬ ។ អើ ។ អសង្ខតៈ មានពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈមានពីរឬ ។ អើ ។ ទីពឹងមានពីរ ។ បេ ។ ការវិនាសក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ភាពជាវេទនានៃវេទនា ក្រែងភាពជាវេទនា ។ បេ ។ ភាពជាសញ្ញានៃសញ្ញា ក្រែងភាពជាសញ្ញា ។ បេ ។ ភាពជាសង្ខារនៃសង្ខារទាំងឡាយ ក្រែងភាពជា សង្ខារ ។ បេ ។ ភាពជាវិញ្ញាណនៃវិញ្ញាណ ក្រែងភាពជាវិញ្ញាណ ជាអសង្ខតៈ និព្វាន ។ បេ ។ មិនស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ភាពជារូបនៃរូប ក្រែងភាពជារូប ជាអសង្ខតៈ ។ បេ ។ ភាពជាវិញ្ញាណនៃ វិញ្ញាណ ក្រែងភាពជាវិញ្ញាណ ជាអសង្ខតៈ និព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈមាន ៦ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ ទីពឹង មាន ៦ ។ បេ ។ ការវិនាសក្តីឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។