អដ្ឋកថាតថតាកថា

ក្បាលទី 72 · ទំព័រ 561

ឥឡូវនេះ នឹងពណ៌នាអំពីសេចក្តីទៀងទាត់នៃធម៌ទាំងពួង ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈពួកខ្លះថា ឈ្មោះថា តថតា គឺភាពជាសភាវៈនៃរូបជាដើមនៃធម៌ ទាំងពួង មានរូបជាដើម មានតែ តថតា នោះ ជាអសង្ខតៈ ព្រោះភាពជាធម៌ មិនរាប់បញ្ចូលក្នុងរូបជាដើមដែលជាសង្ខតៈ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេសក្នុងទីនេះ ជាក់ច្បាស់ហើយនោះឯង ព្រោះមានន័យតាមដែលពោល មកហើយនោះឯង ។