អភិធម្មបិដក កុសលកថា
និព្វានធាតុ ជាកុសលឬ ។ អើ ។ និព្វានធាតុ ប្រកបដោយ អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះមានដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងនិព្វានធាតុ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ និព្វានធាតុ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុ នោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា និព្វានធាតុ ជា កុសលទេ ។ អលោភៈ ជាកុសលប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃអលោភៈនោះ មានដែរឬ ។ អើ ។ និព្វានធាតុ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អទោសៈ ជាកុសល ។ បេ ។ អមោហៈ ជាកុសល ។ បេ ។ សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញា ជា កុសលប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក នៃបញ្ញានោះ មានដែរឬ ។ អើ ។ និព្វានធាតុ ជាកុសលប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះ មានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ បេ ។ និព្វានធាតុ ជាកុសល មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះ មិនមានទេឬ ។ អើ ។ អលោភៈ ជាកុសល មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃអលោភៈនោះ មិនមាន ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និព្វានធាតុ ជាកុសល មិនមាន អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនៃនិព្វានធាតុនោះ មិនមានទេឬ ។