អដ្ឋកថាកុសលកថា
ក្បាលទី 72 · ទំព័រ 564
ឥឡូវនេះ នឹងពណ៌នាអំពីកុសលដូចតទៅក្នុង រឿងនោះ កុសល ជាធម៌មិនមានទោសផង ជាធម៌ មានផលដែល គួរប្រាថ្នាផង ។ វត្ថុដែលមិនប្រកបដោយកិលេស ឈ្មោះថា មិនមានទោស ។ ន័យនេះ រមែងប្រើបានជាមួយធម៌ទាំងពួង វៀរលេងអកុសល ។ បុណ្យដែល ឲ្យសម្រេចនូវឥដ្ឋផល ក្នុងការប្រព្រឹត្តទៅនៃការកើតឡើងក្នុងភពតទៅ ឈ្មោះ ថា ផលដែលគួរប្រាថ្នា ន័យនេះ ប្រើបានជាមួយបទដើម ក្នុងកុសលត្តិកៈ នោះឯង ។ ជនទាំងឡាយណា មិនកាន់យកការចែកនេះ មានលទ្ធិ ដូចលទ្ធិ របស់និកាយអន្ធកៈទាំងឡាយថា ព្រះនិព្វាន ជាកុសល ដោយហេតុត្រឹមតែ ភាពជាធម៌មិនមានទោសបុណ្ណោះ ដូច្នេះ ពាក្យសួររបស់សកវាទី ដើម្បី សម្តែងនូវភាពដែលព្រះនិព្វាន មិនជាកុសល ដោយអត្ថថា ជាឥដ្ឋវិបាកដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ដោយអំណាចលទ្ធិ របស់ខ្លួន ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ព្រោះមាន ន័យ ដូចពោលមកហើយ ដូច្នេះ ។