អភិធម្មបិដក អច្ចន្តនិយាមតាកថា
សេចក្តីទៀងទាត់តែម្យ៉ាងរបស់បុថុជ្ជន មានដែរឬ ។ អើ ។ បុគ្គលសម្លាប់មាតា ជាបុគ្គលទៀងទាត់តែម្យ៉ាង បុគ្គលសម្លាប់បិតា ។ បេ ។ បុគ្គលសម្លាប់ព្រះអរហន្ត ។ បេ ។ បុគ្គលញ៉ាំងព្រះលោហិតឲ្យពុរពោរឡើង ។ បេ ។ បុគ្គលបំបែកសង្ឃ ជាបុគ្គលទៀងទាត់តែម្យ៉ាងឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សេចក្តីទៀងទាត់តែម្យ៉ាងរបស់បុថុជ្ជន មានដែរឬ ។ អើ ។ វិចិកិច្ឆានៃបុគ្គលទៀងទាត់តែម្យ៉ាង គប្បីកើតឡើងដែរឬ ។ អើ ។ ប្រសិនបើ វិចិកិច្ឆានៃបុគ្គលទៀតទាត់តែម្យ៉ាង គប្បីកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា សេចក្តីទៀងទាត់តែម្យ៉ាងរបស់បុថុជ្ជន មានទេ ។ វិចិកិច្ឆារបស់បុគ្គលទៀងទាត់តែម្យ៉ាង មិនគប្បីកើតឡើង បុគ្គលទៀងទាត់តែម្យ៉ាង ) លះបង់ ( វិចិកិច្ឆា ) ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( បុគ្គលទៀងទាត់តែម្យ៉ាង ) លះបង់ ( វិចិកិច្ឆា ) ហើយឬ ។ អើ ។ ( លះបង់ ) ដោយសោតាបត្តិមគ្គឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( លះបង់ ) ដោយសកទាគាមិមគ្គ ។ បេ ។ ដោយអនាគាមិមគ្គ ។ បេ ។ ដោយអរហត្តមគ្គឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ( លះបង់ ) ដោយមគ្គដូចម្តេច ។ ដោយមគ្គ ជាអកុសល ។ មគ្គជា អកុសល ជាទីស្រោចស្រង់ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង មិនដល់នូវការសន្សំកពូនឡើង មិនមានអាសវៈ ។ បេ ។ មិនគួរដល់សេចក្តី សៅហ្មងទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងមគ្គជាអកុសល មិនជាទីស្រោចស្រង់ ។ បេ ។ គួរដល់សេចក្តីសៅហ្មងឬ ។ អើ ។ ប្រសិនបើ មគ្គជាអកុសល មិនជាទីស្រោចស្រង់ ។ បេ ។ គួរដល់សេចក្តីសៅហ្មង ម្នាល អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទៀងទាត់តែម្យ៉ាង លះបង់វិចិកិច្ឆា ដោយមគ្គ ជាអកុសលទេ ។