អដ្ឋកថាឥ្រន្ទិយកថា

ក្បាលទី 72 · ទំព័រ 576

ឥឡូវនេះ នឹងពណ៌នាអំពីឥន្ទ្រិយដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ហេតុវាទ និងនិកាយមហិសាសកៈទាំងឡាយថា សទ្ធាដែលជាលោកិយ ឈ្មោះថា ជាសទ្ធាបុណ្ណោះ មិនឈ្មោះថា ជាសទ្ធ្រិន្ទិយ វីរិយៈដែលជា លោកិយ សតិដែលជាលោកិយ សមាធិដែលជាលោកិយ ។ បេ ។ បញ្ញា ដែលជាលោកិយ ឈ្មោះថា ជាបញ្ញាបុណ្ណោះ មិនឈ្មោះថា ជាបញ្ញ្រិន្ទិយ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ព្រោះធម៌ទាំងឡាយ មានសទ្ធាជាដើម សូម្បីជាលោកិយ ក៏ជាឥន្ទ្រិយ ដោយអត្ថថា ជាធំ មិនមែនមានធម៌ដទៃក្រៅអំពីសទ្ធាជាដើម ឈ្មោះថា សទិ្ធន្ទ្រិយ ជាដើមឡើយ ព្រោះហេតុនោះ ទើបសកវាទីពោលពាក្យ ថា នត្ថិ លោកិយា សទ្ធា ជាដើម ដើម្បីសម្តែងភាពដែលសទ្ធាជាដើម ជាលោកិយ ក៏ឈ្មោះថា សទិ្ធន្ទ្រិយ ជាដើម ។ បទថា អត្ថិ លោកិយោ មនោ សកវាទីអធិប្បាយអត្ថនោះ ឲ្យជាក់ច្បាស់ដោយឧបមាថា ធម៌ទាំងឡាយនោះ មានមនោដែលជាលោកិយ ជាដើម ក៏ឈ្មោះថា ជាមនិន្ទ្រិយជាដើម យ៉ាងណា ធម៌ទាំងឡាយ មាន សទ្ធាដែលជាលោកិយជាដើម ក៏ឈ្មោះថា ជាសទ្ធ្រិន្ទិយជាដើមបាន ក៏យ៉ាង នោះ ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះបាលីនោះឯង ដូច្នេះ ។