វីសតិមវគ្គ អភិធម្មបិដក អសញ្ចិច្ចកថា

ក្បាលទី 72 · ទំព័រ 578

បុគ្គលមិនក្លែងផ្តាច់ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្ម បុគ្គលមិនក្លែងសម្លាប់សត្វមានជីវិត ឈ្មោះថា ជាអ្នកញ៉ាំងសត្វ មានជីវិតឲ្យធ្លាក់ចុះកន្លងដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្មឬ ។ អើ ។ បុគ្គល មិនក្លែងកាន់យកវត្ថុដែលគេមិនបានឲ្យ ។ បេ ។ ពោលពាក្យកុហក ឈ្មោះថា ជាអ្នកពោលពាក្យកុហកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនក្លែងសម្លាប់សត្វមានជីវិត មិនបានឈ្មោះថា ជា អ្នកញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងទេឬ ។ អើ ។ បុគ្គលមិនក្លែងផ្តាច់បង់ ជីវិតមាតា មិនបានឈ្មោះថា ដល់អនន្តរិយកម្មទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គលមិនក្លែងកាន់យកវត្ថុដែលគេមិនបានឲ្យ ។ បេ ។ ពោល ពាក្យកុហក មិនបានឈ្មោះថា ជាអ្នកពោលពាក្យកុហកទេឬ ។ អើ ។ បុគ្គល មិនក្លែងផ្តាច់បង់ជីវិតមាតា មិនបានឈ្មោះថា ដល់អនន្តរិយកម្មទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្ម បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ ។ មិនមានទេ ។ បុគ្គលក្លែងផ្តាច់បង់ ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនក្លែងផ្តាច់បង់ជីវិតមាតា ឈ្មោះថា ដល់អនន្តរិយកម្មទេ ។