អភិធម្មបិដក ញាណកថា

ក្បាលទី 72 · ទំព័រ 584

ញាណរបស់បុថុជ្ជន មិនមានទេឬ ។ អើ ។ ការដឹង ការដឹង ច្បាស់ ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ព្រម ការចូលទៅជិតកំណត់ ការចូលទៅជិតកំណត់ចំពោះរបស់បុថុជ្ជន មិន មានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងការដឹង ការដឹងច្បាស់ ការពិចារណា ។ បេ ។ ការចូលទៅជិតកំណត់ចំពោះរបស់បុថុជ្ជន មានដែរឬ ។ អើ ។ ប្រសិនបើ ការដឹង ការដឹងច្បាស់ ការពិចារណា ។ បេ ។ ការចូលទៅ ជិតកំណត់ចំពោះរបស់បុថុជ្ជន មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ ។ ញាណរបស់បុថុជ្ជន មិនមានទេឬ ។ អើ ។ បុថុជ្ជន គប្បី ចូលកាន់បឋមជ្ឈានបានដែរឬ ។ អើ ។ ប្រសិនបើ បុថុជ្ជន គប្បីចូលកាន់ បឋមជ្ឈានបាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ ។ បុថុជ្ជន គប្បីចូលកាន់ទុតិយជ្ឈាន ។ បេ ។ កាន់តតិយជ្ឈាន … កាន់ចតុត្ថជ្ឈាន ។ បេ ។ កាន់អាកាសានញ្ញាយតនៈ គប្បីចូលកាន់វិញ្ញាណញ្ចាយតនៈ … កាន់អាកិញ្ចញ្ញាយតនៈ … កាន់នេវសញ្ញានាសញ្ញាយតនៈ បុថុជ្ជន គប្បីឲ្យទាន ។ បេ ។ ឲ្យចីវរ ។ បេ ។ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ។ បេ ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារដែរឬ ។ អើ ។ ប្រសិនបើ បុថុជ្ជន គប្បីឲ្យ គិលានប្បច្ចយភេសជ្ជបរិក្ខារដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណរបស់បុថុជ្ជន មិនមានទេ ។ ញាណរបស់បុថុជ្ជន មានដែរឬ ។ អើ ។ បុថុជ្ជន កំណត់ ដឹងទុក្ខ លះបង់សមុទយៈ ធ្វើឲ្យជាក់ច្បាស់និរោធ ចម្រើនមគ្គដោយញាណ នោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។