អភិធម្មបិដក និរយបាលកថា
ពួកនិរយបាល ក្នុងស្ថាននរក មិនមានទេឬ ។ អើ ។ ហេតុ នៃកម្ម ក្នុងស្ថាននរក មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ហេតុនៃកម្ម ក្នុងស្ថាននរក មានដែរឬ ។ អើ ។ ពួកនិរយបាល ក្នុងស្ថាន នរក មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ហេតុនៃកម្ម ក្នុងស្ថានមនុស្ស មាន ចុះពួកអ្នកធ្វើកម្ម ( ធ្វើ ទោស ) មានដែរឬ ។ អើ ។ ហេតុនៃកម្ម ក្នុងស្ថាននរក មាន ចុះពួកន ិរយបាល មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ហេតុនៃកម្ម ក្នុងស្ថាននរក មាន ចុះពួកនិរយបាល មិនមានទេឬ ។ អើ ។ ហេតុនៃកម្ម ក្នុងស្ថានមនុស្ស មាន ចុះពួកនិរយបាល មិនមានទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ពួកនិរយបាល ក្នុងស្ថាននរក មានដែរឬ ។ អើ ។ ក្រែង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ស្តេចវេស្សភូ មិនបៀតបៀន ស្តេចប្រេត ស្តេចសោមៈ ស្តេចយមៈ ស្តេចវេស្សវ័ណ ក៏មិនបៀតបៀនដែរ មានតែ កម្មរបស់ខ្លួន រមែងបៀតបៀនសត្វ ដែលច្យុតចាកលោកនេះ ទៅកាន់បរលោក ក្នុងស្ថាននរកនោះ ។ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ ពួកនិរយបាល ក្នុងស្ថាននរក មិនមានទេ ។ ពួកនិរយបាល ក្នុងស្ថាននរក មិនមានទេឬ ។ អើ ។ ក្រែង ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាលឲ្យធ្វើនូវហេតុ ឈ្មោះថា ចំណង ៥ យ៉ាង ចំពោះបុគ្គលនោះ គឺយកដែកគោលក្តៅ មក បោះត្រង់ដៃ ។ យកដែកគោលក្តៅ មកបោះត្រង់ដៃពីរពីរ ។ យកដែកគោល ក្តៅ មកបោះត្រង់ជើង ។ យកដែកគោលក្តៅ មកបោះត្រង់ជើងពីរពីរ ។ យកដែកគោលក្តៅ មកបោះត្រង់កណ្តាលដើមទ្រូង ។ បុគ្គលនោះ រងវេទនា ជាទុក្ខ ក្លៀវក្លា រឹងរូសក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ទៅដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ ពាក្យដូច្នេះ មាន