អភិធម្មបិដក តិរច្ឆានកថា

ក្បាលទី 72 · ទំព័រ 593

ពួកសត្វតិរច្ឆានក្នុងទេវលោក មានដែរឬ ។ អើ ។ ពួកទេវតា ក្នុងស្ថានសត្វតិរច្ឆាន មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកស ត្វតិរច្ឆាន ក្នុងទេវលោក មានដែរឬ ។ អើ ។ ទេវលោក មានកំណើតជាតិ រច្ឆានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វតិរច្ឆាន ក្នុង ទេវលោក មានដែរឬ ។ អើ ។ ពួកកន្លាត កន្ទុំរុយ របោម រុយ ពស់ ខ្ទួយ ក្អែប ជន្លេន ក្នុងទេវលោកនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វតិរច្ឆាន ក្នុងទេវលោក មិនមានទេឬ ។ អើ ។ ក្រែងដំរីដ៏ប្រសើរ ឈ្មោះឯរាវ័ណ យានជាទិព្វដែលទឹមដោយសេះមួយពាន់ ក្នុងទេវលោកនោះ មានឬ ។ អើ ។ ប្រសិនបើ ដំរីដ៏ប្រសើរឈ្មោះឯរាវ័ណ យានជាទិព្វ ដែលទឹមដោយសេះមួយពាន់ ក្នុងទេវលោកនោះមាន ម្នាលអ្នក ដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកសត្វតិរច្ឆាន ក្នុងទេវលោក មាន ។ ពួកសត្វតិរច្ឆាន ក្នុងទេវលោក មានដែរឬ ។ អើ ។ ហ្មដំរី ហ្មសេះ ជនអ្នកឲ្យស្រូវដំណើប ជនអ្នកធ្វើកម្ម ជនអ្នកធ្វើភត្តក្នុងទេវលោក នោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ ពួកសត្វតិរច្ឆាន ក្នុងទេវលោក មិនមានទេ ។