អភិធម្មបិដក មគ្គកថា

ក្បាលទី 72 · ទំព័រ 596

មគ្គប្រកបដោយអង្គ ៥ ឬ ។ អើ ។ ក្រែងមគ្គប្រកបដោយ អង្គ ៨ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ។ មគ្គប្រកបដោយអង្គ ៨ គឺអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ឬ ។ អើ ។ ប្រសិនបើ មគ្គប្រកបដោយអង្គ ៨ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ។ មគ្គប្រកបដោយ អង្គ ៨ គឺអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា មគ្គប្រកបដោយអង្គ ៥ ទេ ។ មគ្គប្រកបដោយ អង្គ ៥ ឬ ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា អដ្ឋង្គិមគ្គ ប្រសើរជាងមគ្គទាំងឡាយ បទ គឺអរិយសច្ច ៤ ប្រសើរជាងសច្ចៈទាំងឡាយ ធម៌ មានរាគៈទៅប្រាសហើយ ប្រសើរជាងធម៌ទាំងឡាយ ព្រះមានព្រះភាគ ព្រះអង្គមានចក្ខុ ប្រសើរជាងសត្វជើងពីរទាំងឡាយ ។ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ មគ្គ ឈ្មោះថា ប្រកបដោយអង្គ ៨ ។ សម្មាវាចា ជាអង្គនៃមគ្គ សម្មាវាចានោះឯង មិនមែនជាតួ មគ្គទេឬ ។ អើ ។ សម្មាទិដ្ឋិ ជាអង្គនៃមគ្គ សម្មាទិដ្ឋិនោះឯង មិនមែនជាតួ មគ្គទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សម្មាវាចា ជាអង្គនៃមគ្គស ម្មាវាចានោះឯង មិនមែនជាតួមគ្គទេឬ ។ អើ ។ សម្មាសង្កប្បៈ ។ បេ ។ សម្មា- វាយាមៈ ។ បេ ។ សម្មាសតិ ។ បេ ។ សម្មាសមាធិ ជាអង្គនៃមគ្គ សម្មាសមាធិ នោះឯង មិនមែនជាតួមគ្គទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សម្មាកម្មន្តៈ ។ បេ ។ សម្មាអាជីវៈ ជាអង្គនៃមគ្គ សម្មាអាជីវៈនោះឯង មិនមែន ជាតួមគ្គទេឬ ។ អើ ។ សម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិ ជាអង្គនៃមគ្គ សម្មាសមាធិនោះឯង មិនមែនជាតួមគ្គទេឬ ។