អដ្ឋកថាមគ្គកថា

ក្បាលទី 72 · ទំព័រ 599

ឥឡូវនេះ នឹងពណ៌នាអំពីមគ្គដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហិសាសកៈទាំងឡាយថា ពោលដោយត្រង់ មគ្គមានអង្គ ៥ បុណ្ណោះ ព្រោះអាស្រ័យព្រះសូត្រថា ឯកាយកម្ម វចីកម្ម អាជីវៈរបស់បុគ្គលនោះ ជាធម៌ដ៏បរិសុទ្ធស្អាត មានក្នុងកាលមុនពិត ដូច្នេះ និងព្រោះអាស្រ័យ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ជាធម៌មិនប្រកបជាមួយចិត្ត ពាក្យ សួររបស់សកវាទីថា បញ្ចង្គិកោ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ បទថា សម្មាវាចា មគ្គង្គំ សា ច ន មគ្គោ ជាដើម សកវាទីពោលដោយអំណាចនៃលទ្ធិដទៃ ។ ពិតហើយ ក្នុងលទ្ធិដទៃ សម្មាវាចាជា ដើម រាប់ហើយថា ជាអង្គនៃមគ្គ តែលោកពណ៌នាថា មិនមែនមគ្គ ព្រោះភាព ជារូប ។ បទថា សម្មាទិដ្ឋិ មគ្គង្គំ ជាដើម សកវាទីពោលថា ភាព ដែលអង្គនៃមគ្គ មិនជាមគ្គ មិនមាន ដូច្នេះ ។ ក្នុងព្រះសូត្រថា បុព្វេវ ខោ បនស្ស ព្រះមានព្រះភាគត្រាស់ ថា ឯកាយកម្ម វចីកម្ម អាជីវៈរបស់បុគ្គលនោះ ជាធម៌ដ៏បរិសុទ្ធស្អាត ក៏ ដើម្បីសម្តែងនូវភាពដែលបដិបទា ដែលកុលបុត្តគប្បីសម្រេច ជាភាវៈបរិសុទ្ធ ហើយថា ឈ្មោះថា មគ្គភាវនា រមែងមានដល់បុគ្គលអ្នកមានសីលបរិសុទ្ធ ហើយ មិនមែនមានដល់បុគ្គលក្រៅអំពីនេះឡើយ ដូច្នេះ មិនមែនត្រាស់ ដើម្បីសម្តែងដល់ភាពដែលមគ្គប្រកបដោយអង្គ ៥ ដោយវៀរចាកសម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈទាំងនេះ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា អរិយមគ្គមានអង្គ ៨ នេះ ដល់នូវភាពបរិបូណ៌ដោយភាវនាដល់ បុគ្គលនោះ ដោយប្រការដូច្នេះ ចំណែកព្រះសូត្រដែលសកវាទីនាំមកហើយ មានអត្ថតាមដែលលោកនាំមកហើយនោះឯង ។