ឯកវីសតិមវគ្គ អភិធម្មបិដក សាសនកថា

ក្បាលទី 72 · ទំព័រ 605

សាសនា គេធ្វើជាថ្មីបានដែរឬ ។ អើ ។ សតិប្បដ្ឋាន គេ ធ្វើជាថ្មីបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សាសនា គេធ្វើជា ថ្មីបានដែរឬ ។ អើ ។ សម្មប្បធាន ។ បេ ។ ឥទ្ធិបាទ ។ បេ ។ ឥន្ទ្រិយ ។ បេ ។ ពល ។ បេ ។ ពោជ្ឈង្គ គេធ្វើជាថ្មីបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អកុសល គេធ្វើក្នុងកាលមុន កុសល គេធ្វើក្នុងកាលជាខាងក្រោយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អំពើប្រកបដោយអាសវៈ ។ បេ ។ គួរដល់ សញ្ញោជនៈ គួរដល់គន្ថៈ គួរដល់ឱឃៈ គួរដល់យោគៈ គួរដល់នីវរណៈ ដែលបរាមាស គប្បីស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន ។ បេ ។ ប្រកបដោយ កិលេស គេធ្វើក្នុងកាលមុន អំពើមិនប្រកបដោយកិលេស គេធ្វើក្នុង កាលជាខាងក្រោយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលណាមួយ ធ្វើសាសនារបស់ព្រះតថាគតជាថ្មី មាន ដែរឬ ។ អើ ។ បុគ្គលណាមួយ ធ្វើសតិប្បដ្ឋានជាថ្មី មានដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលណាមួយ ធ្វើសម្មប្បធាន ។ បេ ។ ឥទ្ធិបាទ ។ បេ ។ ឥន្ទ្រិយ ។ បេ ។ ពល ។ បេ ។ ពោជ្ឈង្គជាថ្មី មានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលណាមួយ ធ្វើអកុសលក្នុងកាលមុន ធ្វើកុសល ក្នុងកាលជាខាងក្រោយ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលណាមួយ ធ្វើអំពើប្រកបដោយអាសវៈ ។ បេ ។ ប្រកបដោយកិលេស ក្នុងកាលមុន ធ្វើអំពើមិនប្រកបដោយកិលេស ក្នុងកាលជាខាងក្រោយ មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។