អភិធម្មបិដក អវិវិត្តកថា

ក្បាលទី 72 · ទំព័រ 608

បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកផស្សៈ ប្រកបដោយធាតុ ៣ ។ បេ ។ ចាកវេទនា សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ ប្រកបដោយ ធាតុ ៣ ចាកបញ្ញា ប្រកបដោយធាតុ ៣ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ ។ អើ ។ ក្នុងខណៈណា បុថុជ្ជន ឲ្យចីវរ ក្នុងខណៈនោះ ក៏បានដល់នូវ បឋមជ្ឈាន ។ បេ ។ បានដល់ នូវអាកាសានញ្ចាយតនៈឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្នុងខណៈណា បុថុជ្ជន ឲ្យបិណ្ឌបាត ។ បេ ។ ឲ្យទី សេនាសនៈ ។ បេ ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងខណៈនោះ ក៏បាន ដល់នូវចតុត្ថជ្ឈាន បានដល់នូវនេវសញ្ញានាសញ្ញាយតនៈឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ ។ អើ ។ កម្ម គួរដល់នូវរូបធាតុ និងអរូបធាតុ បុថុជ្ជន កំណត់ដឹងហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះ ហេតុនោះ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេ ។