អដ្ឋកថាអវិវិត្តកថា

ក្បាលទី 72 · ទំព័រ 609

ឥឡូវនេះ នឹងពណ៌នាអំពីបុថុជ្ជនមិនស្ងប់ស្ងាត់ដូចតទៅក្នុង រឿងនោះ ការសន្និដ្ឋានក្នុងលទ្ធិរបស់សកវាទី មានដូច្នេះថា ធម៌ ណាកើតឡើងចំពោះមុខ ដល់បុគ្គលណា បុគ្គលនោះ ឈ្មោះថា មិនស្ងាត់ ចាកធម៌នោះ ដូច្នេះ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈពួកខ្លះនោះឯងថា ព្រោះបុថុជ្ជន មិនកំណត់ដឹងធម៌ ដែលប្រកបដោយ ធាតុ ៣ គឺកាមធាតុ រូបធាតុ អរូបធាតុ ព្រោះហេតុនោះ បុថុជ្ជននោះ មិនស្ងាត់ចាកធម៌ ដែលប្រកបដោយធាតុទាំងពួង ៣ ក្នុងខណៈមួយឡើយ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា ផស្សេហិ ជាដើម សកវាទីសម្តែងទោស ដែលប្រព្រឹត្តទៅក្នុងខណៈមួយនៃធម៌ទាំងពួង មានផស្សៈជាដើម ។ ពាក្យដ៏ សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។