អភិធម្មបិដក សញ្ញេាជនកថា

ក្បាលទី 72 · ទំព័រ 610

ការដល់ព្រះអរហត្ត ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ ។ អើ ។ ការដល់ព្រះអរហត្ត ព្រោះមិនលះសក្កាយទិដ្ឋិ ។ បេ ។ ព្រោះមិនលះវិចិកិច្ឆា ។ បេ ។ ព្រោះមិនលះសីលព្វតបរាមាស ព្រោះមិនលះរា គៈ ព្រោះមិនលះទោសៈ ព្រោះមិនលះមោហៈ ។ បេ ។ ព្រោះមិនលះ អនោត្តប្បៈតិចតួច មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការដល់ព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មាន ដែរឬ ។ អើ ។ ព្រះអរហន្ត ប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយ មោហៈ ប្រកបដោយមានះ ប្រកបដោយមក្ខៈ ប្រកបដោយបឡាសៈ ប្រកបដោយឧបាយាសៈ ប្រកបដោយកិលេសដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងព្រះអរហន្ត មិនមានរាគៈ មិនមានទោសៈ មិនមាន មោហៈ មិនមានមានះ មិនមានមក្ខៈ មិនមានបឡាសៈ មិនមានឧបាយាសៈ មិនមានកិលេសទេឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្តមិនមានរាគៈ ។ បេ ។ មិនមានកិលេសទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានទេ ។ បុគ្គលមិនគួរនិយាយថា ការដល់នូវព្រះអរហត្ត ព្រោះមិន លះសញ្ញោជនៈតិចតួច មានទេឬ ។ អើ ។ ព្រោះអរហន្ត ដឹងនូវពុទ្ធវិស័យ ទាំងអស់ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ ការដល់ នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មាន ។