អដ្ឋកថាសញ្ញេាជនកថា

ក្បាលទី 72 · ទំព័រ 612

ឥឡូវនេះ នឹងពណ៌នាអំពីសញ្ញោជនៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ការមិនលះសញ្ញោជនៈពួកខ្លះហើយ សម្រេចជា ព្រះអរហន្ត មាន ដោយមានការសម្គាល់ថា ព្រោះព្រះអរហន្ត មិនដឹងពុទ្ធវិស័យទាំងពួង ព្រោះហេតុនោះ អវិជ្ជា និងវិចិកិច្ឆា ដែលមិនទាន់លះបាន ក្នុងពុទ្ធវិស័យនោះ គប្បីមានដល់ព្រះអរហន្តនោះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា អត្ថិ កិញ្ចិ សក្កាយទិដ្ឋិ ជាដើម សកវាទីសម្តែងថា ព្រះអរហន្តត្រូវ លះសញ្ញោជនៈបានទាំងអស់ ។ ក្នុង ២ បញ្ញាថា សព្វំ ពុទ្ធវិសយំ សកវាទីធ្វើការបដិសេធ ព្រោះព្រះអរហន្ត មិនមានសព្វញ្ញុតញ្ញាណ មិនមែនបដិសេធ ព្រោះព្រះអរហន្ត មិនលះអវិជ្ជា និងវិចិកិច្ឆា តែបរវាទីសំដៅយកភាពដែលព្រះអរហន្ត មិនដឹងពុទ្ធវិស័យ ថាជាការមិនលះអវិជ្ជា និងវិចិកិច្ឆាទាំងឡាយ ទើបបានឲ្យ លទ្ធិតាំងទុកដោយពាក្យថា តេន ហិ ដូច្នេះ តែលទ្ធិនោះ មិនមែនជាការតាំង នៅ ព្រោះឲ្យតាំងនៅដោយមិនមែនឧបាយ ដូច្នេះឯង ។