អភិធម្មបិដក ឥទ្ធិកថា

ក្បាលទី 72 · ទំព័រ 613

សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័ក ទាំងឡាយក្តី មានដែរឬ ។ អើ ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធ ទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ឈើទាំងឡាយ ចូរមានស្លឹកជានិច្ច ដូច្នេះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តីសម្រេច តាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ឈើទាំងឡាយ ចូរមានផ្កាជានិច្ច ។ បេ ។ ឈើទាំងឡាយ ចូរមានផ្លែជានិច្ច ចូរត្រជាក់ត្រជំ ជានិច្ច ចូរមានសេចក្តីក្សេមជានិច្ច ចូរមានបាយងាយជានិច្ច ចូរមានភ្លៀង ស្រួលជានិច្ច ដូច្នេះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មាន ដែរឬ ។ អើ ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃ សាវ័កទាំងឡាយក្តីថា ផស្សៈកើតឡើងហើយ កុំរលត់ទៅវិញឡើយ ដូច្នេះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា វេទនា ។ បេ ។ សញ្ញា ។ បេ ។ ចេតនា ។ បេ ។ ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញាកើតឡើង ហើយ កុំរលត់ទៅវិញឡើយ ដូច្នេះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័ក ទាំងឡាយក្តី មានដែរឬ ។ អើ ។ សេចក្តីសម្រេចតាមប្រាថ្នាថា រូប ចូរទៀង ដូច្នេះ មានដែរឬ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃ សាវ័កទាំងឡាយក្តីថា វេទនា សញ្ញា សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ចូរ ទៀង ដូច្នេះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។