អដ្ឋកថាឥទ្ធិកថា
ឥឡូវនេះ នឹងពណ៌នាអំពីឫទ្ធិដូចតទៅក្នុង រឿងនោះ ការសន្និដ្ឋាននេះ ក្នុងលទ្ធិរបស់សកវាទីមានថា ឈ្មោះ ថា ឫទ្ធិនេះ រមែងសម្រេចបានក្នុងចំណែកខ្លះ រមែងសម្រេចមិនបានក្នុង ចំណែកខ្លះ ។ ឫទ្ធិ រមែងមិនសម្រេចដោយចំណែកមួយពិតប្រាកដ ក្នុងការធ្វើ នូវធម៌ទាំងឡាយ ដែលមិនទៀងជាដើម ឲ្យជារបស់ទៀងជាដើម តែឫទ្ធិ នោះ ដែលបុគ្គលធ្វើដើម្បីប្រយោជន៍ដល់ជនពួកណា ក្នុងការផ្លាស់ប្តូរ ការ បន្ត គឺអាយុដែលស្មើគ្នា ធ្វើឲ្យមិនស្មើគ្នា ឬក្នុងការប្រព្រឹត្តទៅបានយូរជាង ដោយអំណាចនៃការបន្ត ដែលមានចំណែកស្មើគ្នា ឫទ្ធិនោះ រមែងសម្រេចបាន ខ្លះ ព្រោះអាស្រ័យហេតុទាំងឡាយ មានបុណ្យរបស់ជនទាំងនោះជាដើម ដូចក្នុងការធ្វើទឹកដែលគួរផឹកឲ្យជាសប្បិ និងទឹកដោះស្រស់ជាដើម ដើម្បី ប្រយោជន៍ដល់ភិក្ខុទាំងឡាយ និងដូចក្នុងការបន្ត តាំងនៅអស់កាលយូរ របស់ប្រទីបជាដើម ក្នុងទីដែលកប់នូវមហាធាតុជាដើម ដូច្នេះ ។ ជនទាំងឡាយ ណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយថា ឫទ្ធិ ជាហេតុ ឲ្យសម្រេចសេចក្តីប្រាថ្នា មាន ព្រោះអាស្រ័យព្រះសូត្រដែលពោលថា ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ក៏អធិដ្ឋានប្រាសាទរបស់ព្រះបាទពិម្ពិសារ សេនិយរាជ ជាធំក្នុងដែនមគធៈ ឲ្យក្លាយជាមាសទៅ ដូច្នេះ ពាក្យសួររបស់ សកវាទីថា សេចក្តីសម្រេចតាមប្រាថ្នា សំដៅដល់ជនទាំងនោះ ។ ក្នុងបទទាំង នោះ បទថា អធិប្បាយឥទ្ធិ បានដល់ ឫទ្ធិក្នុងសេចក្តីប្រាថ្នា អធិប្បាយថា បឫទ្ធិ គឺសេចក្តីសម្រេចតាមដែលត្រូវការ ។ បទថា អាមន្តា ជាពាក្យឆ្លើយ ទទួលរបស់បរវាទី ដែលតាំងក្នុងហេតុត្រឹមតែលទ្ធិ ។ លំដាប់នោះ ទើប សកវាទីពោលពាក្យថា និច្ចបណ្ណា រុក្ខា ហោន្តុ ជាដើម ដើម្បីសាកសួរ បរវាទីក្នុ