អភិធម្មបិដក ពុទ្ធកថា
ក្បាលទី 72 · ទំព័រ 618
ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និងថ្លៃថ្លាជាងព្រះពុទ្ធ ទាំងឡាយ មានដែរឬ ។ អើ ។ ( ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និង ថ្លៃថ្លាជាងព្រះពុទ្ធទាំងឡាយ ) ដោយសតិប្បដ្ឋានឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ដោយសម្មប្បធាន ។ បេ ។ ដោយឥទ្ធិបាទ ដោយឥន្ទ្រិយ ដោយ ពល ដោយពោជ្ឈង្គ ដោយវសីភាព ។ បេ ។ ដោយសព្វញ្ញុតញ្ញាណទស្សនៈ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។