អដ្ឋកថាពុទ្ធកថា
ក្បាលទី 72 · ទំព័រ 619
ឥឡូវនេះ នឹងពណ៌នាអំពីព្រះពុទ្ធទាំងឡាយដូចតទៅក្នុង រឿងនោះ វៀរលែងការផ្សេងគ្នានៃសរីរៈ ( កម្ពស់ ) ការផ្សេងគ្នា នៃអាយុ និងការផ្សេងគ្នានៃរស្មី ដែលមានក្នុងកាលនោះៗ ហើយ ឈ្មោះថា ការខ្វះ និងការលើសរបស់ព្រះពុទ្ធទាំងឡាយ ជាមួយនឹងព្រះពុទ្ធទាំងឡាយ ដោយធម៌ទាំងឡាយរបស់ព្រះពុទ្ធដ៏សេស មិនមាន តែជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយថា ការថោកទាប និងថ្លៃថ្លា របស់ព្រះពុទ្ធទាំងឡាយ ជាមួយនឹងព្រះពុទ្ធទាំងឡាយ មាន ដោយមិនប្លែក គ្នាឡើយ ដូច្នេះ ពាក្យសួររបស់សកវាទីថា អត្ថិ ពុទ្ធានំ សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើប សកវាទីពោលថា សតិប្បដ្ឋានតោ ជាដើម ដើម្បីសាកសួរបរវាទី ដោយ ធម៌ទាំងឡាយរបស់ព្រះពុទ្ធ ។ បរវាទី កាលមិនឃើញភាពថោកទាប និង ថ្លៃថ្លាជាងគ្នា ដោយអំណាចនៃធម៌ទាំងនោះ ក៏ឆ្លើយបដិសេធនោះឯង ។